
ថៃ៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃទី ៨ កក្កដានេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៧.០៥៨ នាក់ ក្នុងនោះ ៦៨ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ចំនួននេះក្រសួងសុខាភិបាលធ្វើតេស្តស្វែងរកត្រឹមរយៈពេល២៤ម៉ោង។
បើតាមក្រសួងសុខាភិបាលថៃ ចំនួនអ្នកស្លាប់បានកើនឡើង ៧៥ នាក់ ខណៈអ្នកជំងឺ ៤,៩៧៨ នាក់ត្រូវបានព្យាបាលនិងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕