
កូរ៉េខាងត្បូង៖ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានករណីឆ្លង Covid-19 ចំនួនជាង ១.០០០ ករណី ត្រូវបានគេរាយការណ៍កាលពីថ្ងៃអង្គារ ដែលជាលើកដំបូងក្នុងរយៈពេល៦ខែ។
គិតត្រឹមម៉ោង ២១ ៖ ០០ ថ្ងៃអង្គារ ប្រទេសនេះបានរាយការណ៍អំពីករណី ដែលបានបញ្ជាក់ជារៀងរាល់ថ្ងៃចំនួន ១.១៤៥ ករណីនៅទូទាំងប្រទេស។ ទីក្រុងសេអ៊ូល មានចំនួនប្រហែលពាក់កណ្តាលនៃករណីថ្មី ដោយមានរបាយការណ៍ចំនួន ៥៦៨ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីប្រទេសនេះត្រូវបានងគ្រោះដោយ Covid-19។
នៅរយៈពេលចុងក្រោយ ដែលប្រទេសនេះបានរកឃើញករណីប្រចាំថ្ងៃជាង ១.០០០ ករណីគឺច្រើនជាងកាលពី ៦ ខែមុននៅថ្ងៃទី ៣ ខែមករា។ ដើម្បីលុបបំបាត់រលកចុងក្រោយប្រទេសនេះបាននិងកំពុងឈានមុខគេជាមួយការចាក់វ៉ាក់សាំង។
គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងត្បូង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់ប្រជាជនសរុបជាង ១៥.៤០១.០០០ នាក់ ដោយមានជាង ៥.៣៦៨.០០០ នាក់បានចាក់វ៉ាក់សាំង៕