
ចិន៖ គណបក្សកុម្មុយនិស្តចិននិងកិច្ចប្រជុំកំពូលនៃគណបក្សនយោបាយពិភពលោក បានបើកនៅថ្ងៃអង្គារនេះ តាមរយៈតំណភ្ជាប់វីដេអូ ដើម្បីស្វែងរកសុភមង្គលសម្រាប់ប្រជាជននិងជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោក។
លោក ស៊ី ជីនភីងប្រធានាធិបតីចិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃនៅទីក្រុងប៉េកាំងនិងបានថ្លែងអំណរគុណដល់គណបក្សនយោបាយពិភពលោក ដែលបានគាំទ្រដល់ការអភិវឌ្ឍរបស់ CPC និងប្រទេសចិន។
លោកបានបន្តថា «សមិទ្ធិផលជាប្រវត្តិសាស្រ្តរបស់CPC និងប្រជាជនចិន នឹងមិនត្រូវបានធ្វើឡើងដោយគ្មានការគាំទ្រពីប្រជាជនមកពីលើពិភពលោកនោះទេ។ នៅទីនេះក្នុងនាមគណបក្សនិងប្រជាជនចិន ខ្ញុំចង់បង្ហាញការដឹងគុណដ៏ស្មោះត្រង់បំផុត ដល់គ្រប់ភាគីទាំងអស់»។
កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ការទូតពហុភាគីដ៏សំខាន់មួយរបស់CPC ដែលត្រូវបានធ្វើឡើង ក្នុងរយៈពេលមួយសតវត្សរ៍របស់ខ្លួន។ ហើយប្រធានបទនៃកិច្ចប្រជុំនេះ គឺដើម្បីសុខុមាលភាពប្រជាជន ការទទួលខុសត្រូវរបស់គណបក្សនយោបាយ។ មេដឹកនាំគណបក្សនយោបាយ និងអង្គការនយោបាយជាង ៥០០ នាក់ មកពីប្រទេសចំនួន ១៦០ បូក និងតំណាងគណបក្សប្រមាណ ១០,០០០ នាក់បានចូលរួមក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុះនេះមានគោលបំណងពង្រឹងការផ្លាស់ប្តូរនិងរៀនសូត្របទពិសោធន៍គ្នានៅក្នុងអភិបាលកិច្ចរវាង CPC និងគណបក្សនយោបាយនានានៅទូទាំងពិភពលោក រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបណ្តាលមកពីការផ្លាស់ប្តូរដែលមើលមិនឃើញក្នុងមួយសតវត្សរ៍និងជំងឺរាតត្បាតសាកល (កូវីដ ១៩) ការលើកកំពស់ទស្សនវិជ្ជា និងសមត្ថភាពស្វែងរកសុភមង្គលសម្រាប់ប្រជាជន ជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោក និងជំរុញការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ៕