Yearendyearend1140x150
Img 0571

បញ្ជាសម្ងាត់៖អាមេរិកលួចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់តាម«បណ្តាញអ៊ីនធើណេត»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពតំណាង។ប្រភព៖clearancejobs

ប៉េកាំង៖សហរដ្ឋអាមេរិកដែលគេស្គាល់ថា ជាប្រទេសមហាអំណាចទី១នៅលើពិភពលោក ត្រូវបានរងការចោទប្រកាន់ថា បានគំរាមកំហែងធំបំផុតចំពោះសន្តិសុខបណ្តាញអ៊ីនធើណេតពិភពលោក តាមរយៈការប្រមូលយកទិន្នន័យនៃអ្នកប្រើប្រាស់ប្រព័ន្ធMicrosoft។

ក្នុងសវនាការនៃគណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភាអាមេរិកកាលពីថ្ងៃទី ៣០ ខែមិថុនា អគ្គនាយករងនៃក្រុមហ៊ុន Microsoft បានអះអាងថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ជារៀងរាល់ឆ្នាំ ស្ថាប័ននីតិប្រតិបត្តិរបស់អាមេរិក បានចេញបទបញ្ជាសម្ងាត់ចំនួនពី២៤០០ ដល់ ៣៥០០ ទៅកាន់ក្រុមហ៊ុន Microsoft ដើម្បីប្រមូលយកទិន្នន័យនៃអ្នកប្រើប្រាស់ប្រព័ន្ធ Microsoft ប៉ុន្តែ វាមិនត្រូវបានតុលាការអាមេរិកធ្វើស៊ើបអង្កេតនិងគ្រប់គ្រង់ប្រកបដោយប្រសិទ្ធភាពនោះឡើយ។ 

បច្ចុប្បន្នប្រទេសមួយចំនួនក្នុងនោះមានប្រទេសចិនផង បានចោទប្រកាន់អាមេរិកថា បានបង្ខំឱ្យក្រុមហ៊ុនប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់គឺអាមេរិកខ្លួនឯង ហើយអាមេរិកត្រូវគេចោទថា បានគំរាមកំហែងធំបំផុតចំពោះសន្តិសុខបណ្តាញអ៊ីនធើណេតពិភពលោក ។

ជុំវិញករណីដែលអាមេរិកប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ប្រព័ន្ធ Microsoft ដោយខុសច្បាប់ លោកWang Wenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ៥ ខែកក្កដាថា ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាលាតត្រដាង និងទប់ស្កាត់ទង្វើរបស់អាមេរិកក្នុងការបំផ្លិចបំផ្លាញសន្តិសុខបណ្តាញអ៊ីនធើណេតពិភពលោក និងច្បាប់អន្តរជាតិ។

  


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង