Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រសួងព័ត៌មានបង្រ្កាប«ព័ត៌មានក្លែងក្លាយ»បាន៩០០ករណីរយៈពេល៦ខែឆ្នាំ២០២១

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង៖ សកម្មភាពតាមដានព័ត៌មានពីបណ្ដាយសង្គម 

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែឆ្នាំ២០២១ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បានបង្រ្កាបព័ត៌មានក្លែងក្លាយចំនួន៩០០ករណី។នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី ៦ កក្កដា ឆ្នាំ២០២១នេះ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២១ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិន ពិតញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន ៩០០ ករណី។

ក្នុងរបាយការណ៍បន្ថែមថា ក្រុមការងារបានរកឃើញបទញុះញង់ រិះគន់រាជរដ្ឋាភិបាល និងប្រឌិតបំភ្លេកាពិតចំនួន ៤១៣ ករណី និងបទជេរប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ចំនួន ៣៤៦ ករណី។ដោយឡែក គណៈកម្មការក៏បានរកឃើញ ព័ត៌មានមិនពិតនិងបំពុលសង្គមចំនួន ៩២ ករណី និងព័ត៌មានមិនពិតតាមបណ្តាញសង្គមផ្សេងៗ (TikTok, YouTube...) ចំនួន ៤៩ ករណីផងដែរ។

បើតាមគណៈកម្មការ ក្នុងចំណោមប្រភពដែលតែងតែផ្សាយព័ត៌មានមិនពិត ញុះញង់ ជេរប្រមាថខាងលើ គឺមានគណនីនិងទំព័រហ្វេសប៊ុកចំនួន៥៣ ដែលសកម្មក្នុងការផ្សព្វផ្សាយនិងប្រមាណ ១៣ គណនី និងទំព័រ ហ្វេសប៊ុកទៀតគឺជាក្រុមសកម្មជនអតីតគណបក្សសង្គ្រោះជាតិ រួមនឹងមេក្លោងនៃប្រភពខាងលើ។

ជាវិធានការ និងបន្សាប ខាងគណៈកម្មការ នឹងផ្ទៀងផ្ទាត់ ផ្សព្វផ្សាយព័ត៌មានពិត ដែលបានបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ និងកំណត់មុខសញ្ញាដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីស្នើសុំកិច្ចសហការជាមួយក្រុមការងារ អន្តរក្រសួង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង