![](https://cdn.cc-times.com/kh.cc-times.com/media/14049/large/%E1%9E%85%E1%9E%BB%E1%9E%84%E1%9E%8E%E1%9E%B6%E1%9E%93%E1%9E%9F%E1%9E%B6%E1%9E%93.jpg?1625460429)
ចិន៖ លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន បានលើកទឹកចិត្តឲ្យចាក់វ៉ាក់សាំងចិន ព្រោះវាមានប្រសិទ្ធភាពប្រឆាំងនិងការពារ វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីDeltaបាន។
លោកវេជ្ជបណ្ឌិត ចុង ណានសាន បាននិយាយថា៖ ការចាក់វ៉ាក់សាំងចិន វាមានប្រសិទ្ធិភាពក្នុងការការពារការឆ្លង និង ការកើតជំងឺកូវីដ១៩ ហើយវាក៏មានប្រសិទ្ធិភាពផងដែរក្នុងការការពារជំងឺរលាកសួត និង ការពារកុំឲ្យឈានទៅដល់ការឈឺធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា៖ ហេតុដូចនេះហើយគួរតែចាក់វ៉ាក់សាំងចិនដោយទុកចិត្តទៅចុះ ពិព្រោះវាថែមទាំងមានប្រសិទ្ធិភាពក្នុងការការពារ និងប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី Deltaបាន ថែមទៀតផង។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន លោកត្រូវបានប្រជាជនចិនទទួលស្គាល់ថា ជាវេជ្ជបណ្ឌិតដ៏ជំនាញក្នុងការដឹកនាំប្រឆាំងជំងឺកូវីដនៅក្នុងប្រទេសចិន៕