
ចិន៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋចិនជាង ១,៧ លាននាក់ នៅបរទេសបានទទួលការចាក់វ៉ាក់សាំងការពារ Covid-19 តាមរយៈកម្មវិធីផ្តល់ចាក់វ៉ាក់សាំង។
លោក Wang បាននិយាយថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ បក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិន មានការព្រួយបារម្ភអំពីអាយុយជីវិតនិងសុខភាពរបស់ពលរដ្ឋចិនម្នាក់ៗ ដែលធ្វើការរស់នៅឬសិក្សានៅបរទេស។ លោកបានបញ្ជាក់ថា ក្រសួងការបរទេសចិន ស្ថានទូតនានានិងស្ថានកុងស៊ុលនៅបរទេស បានជួយប្រជាជនចិនជាង ១,៧ លាននាក់នៅក្នុងប្រទេសជាង ១៦០ ក្នុងការទទួលវ៉ាក់សាំងការពារកូវីដ១៩ ដល់ប្រជាជនជនរួមជាតិនៅឯបរទេសយ៉ាងច្រើន៕