
ថៃ៖ ប្រទេសថៃបានកត់ត្រាចំនួនអ្នកឆ្លង Covid-19 ថ្មីក្នុងរយៈពេល ២៤ ម៉ោងបានកើនឡើងដល់ ៦.០៨៧ នាក់ និងចំនួនអ្នកស្លាប់ ៦១ នៅថ្ងៃសុក្រនេះ។ បើប្រៀបធៀបកាលពីថ្ងៃព្រហស្បតិ៍ មានចំនួនអ្នកស្លាប់ ៥៧ នាក់ និងករណីឆ្លងថ្មីត្រឹមតែ ៥, ៥៣៣ ករណីប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន The Nation Thailand ។
