Cctime 6monthsfree desktop
Cc times  web banner kh (2)

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៩៦៦នាក់,ជាសះស្បើយ៦៥០នាក់និងស្លាប់៣២នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៩៦៦នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៩២នាក់ និង ៧៧៤នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៦៥០នាក់ ហើយករណីស្លាប់ ៣២នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥២,៣៥០នាក់ ជាសះស្បើយសរុបចំនួន ៤៥,៥០៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៦,៨៤២នាក់ ហើយករណីស្លាប់សរុប ៦៦០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង