Cctime 6monthsfree desktop
Cc times  web banner kh (2)

យន្តហោះក្រុមហ៊ុនអាកាសចរណ៍JCមួយគ្រឿង ត្រូវអាជ្ញាធរទីក្រុងឆឹងទូបដិសេធមិនឱ្យចុះចត ហើយហោះមកភ្នំពេញវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 អ្នកដំណើរនៅលើយន្តហោះក្រុមហ៊ុនអាកាសចរណ៍JC។

ភ្នំពេញ៖ យន្តហោះមួយគ្រឿងហោះពីកម្ពុជាទៅកាន់ទីក្រុងឆឹងទូ ត្រូវបានបដិសេធមិនអោយចុះចតក៏ហោះត្រឡប់មកព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ ដោយមានការសម្របសម្រួលពីស្ថានទូតចិនប្រចាំនៅកម្ពុជា អ្នកដំណើរជនជាតិចិនចំនួន១៤៦នាក់នៅលើយន្តហោះដែលជាប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវបានវិលត្រឡប់ទៅប្រទេសចិនវិញហើយ។

នៅវេលាម៉ោង ៥ និង ៣០ នាទីព្រឹកថ្ងៃទី ២៩ មានពលរដ្ឋចិន បានរាយការណ៍ទៅមន្រ្តីកុងស៊ុល ស្ថានទូតចិនប្រចាំនៅកម្ពុជាថា៖ ពលរដ្ឋចិនសរុបចំនួន ១៤៦ នាក់បានហោះហើរពីភ្នំពេញទៅឆឹងទូតាមជើងហោះហើរ QD738A របស់ក្រុមហ៊ុនអាកាសចរណ៍ JC Airlines នៅល្ងាចថ្ងៃទី ២៨ ខែមីនា ដោយមិនដឹងមូលហេតុអ្វីយន្តត្រូវបានបដិសេធមិនអោយចុះចត យន្តហោះក៏បានត្រឡប់មកអាកាសយានដ្ឋានភ្នំពេញវិញ។

ដោយអ្នកដំណើរទាំងអស់ត្រូវបានជាប់នៅលើយន្តហោះដូច្នេះសូមស្នើឱ្យស្ថានទូតផ្តល់ជំនួយកុងស៊ុល។

បន្ទាប់ពីទទួលបានព័ត៌មានហើយ ស្ថានទូតចិនមានការយកចិត្តទុកដាក់ចំពោះរឿងនេះ ដោយឯកអគ្គរដ្ឋទូត Wang Wen tian បានណែនាំដល់ការិយាល័យចិនក្រៅប្រទេស ទាក់ទងទៅក្រុមហ៊ុន JC Airlines ដើម្បីទទួលបានព័ត៌មានច្បាល់លាស់ ហើយបានបញ្ជូនលោក Li Jie អគ្គកុងស៊ុល និងលោក Hu Wei ប្រធានការិយាល័យចិនក្រៅប្រទេស ឱ្យប្រញាប់ប្រញាល់ទៅកាន់អាកាសយានដ្ឋានភ្នំពេញ ដើម្បីសម្របសម្រួលនិងដោះស្រាយ។

លោក Li Jie មកដល់អាកាសយានដ្ឋានរួច ក៏បានរួមជាមួយអ្នកទទួលបន្ទុកក្រុមហ៊ុន JC Airlinesបានពិភាក្សារកដំណោះស្រាយជាបន្ទាន់មួយ ហើយបានសំរេចថាអោយអ្នកដំណើរដែលមានភាពហត់នឿយខ្លាំង ស្នាក់នៅក្នុងសណ្ឋាគារមួយជាបណ្តោះអាសន្នសិន ហើយ មានអ្នកដំណើរប្រហែល១២០ នាក់ត្រូវបានបន្តដំណើរទៅកាន់ប្រទេសចិនវិញនៅថ្ងៃទី៣០ខែមិនានេះ។

ចំណែកអ្នកដំណើរនៅសល់ត្រូវបានក្រុមហ៊ុន JC Airlinesជួយសម្រួលអោយធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរផ្សេងត្រឡប់ទៅកាន់ប្រទេសចិនវិញ។

នៅក្នុងអំឡុងពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ JC រ៉ាបរ៉ងចំណាយ សម្រាប់ការស្នាក់នៅ ការដាក់ពាក្យសុំទិដ្ឋាការនិងការផ្លាស់ប្តូរសំបុត្រយន្តហោះសម្រាប់អ្នកដំណើរទាំងអស់។

ស្ថានទូតចិនរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុន JC Airlines និងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកដំណើរចិនចំនួន ១៤៦ នាក់ដោយធានាថាពួកគេនឹងវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពនិងរលូនឆាប់ៗ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង