
ប៉េកាំង៖នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២១នេះ គឺជាខួប ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន។កម្មវិធីអបអរសាទរខួបបក្សបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរដ្ឋធានីទីក្រុងប៉េកាំងប្រទេសចិនដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកោះករពីសមាជិកមាជិកាបក្ស។
ថ្លែងក្នុងការអញ្ជើញចូលរួមមហាសន្និបាតអបអរខួប ១០០ ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិននៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ លោកស៊ី ជីងភីង មេដឹកនាំកំពូកនៃបក្សនិងរដ្ឋចិន បានគូសបញ្ជាក់ថា បក្សកុម្មុយនិស្តចិន និងប្រជាជនចិនចូលចិត្តសិក្សារៀនសូត្រពីសមិទ្ធផលដ៏មានអត្ថប្រយោជន៍ទាំងឡាយរបស់មនុស្សជាតិ ហើយក៏សាទរចំពោះសំណើដ៏មានប្រយោជន៍និងការរិះគន់ក្នុងបំណងល្អដែរ ក៏ប៉ុន្តែ ដាច់ខាតមិនទទួលយកពាក្យប្រៀនប្រដៅពីអ្នកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិននោះឡើយ។
បើតាមលោក ស៊ី ជីងភីង របបសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិនជាមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ។ បក្សកុម្មុយនិស្តចិននិងប្រជាជនចិននឹងបន្តឈានទៅមុខយ៉ាងអង់អាចក្លាហានតាមមាគ៌ាដែលខ្លួនបានជ្រើសរើស ក្តាប់ជាប់យ៉ាងមុតមាំនូវជោគវាសនានៃវឌ្ឍនភាពជាតិក្នុងដៃរបស់ខ្លួន។
លោកស៊ី ជីងភីង បានសង្កត់ធ្ងន់ថា លទ្ធិម៉ាក្សនិយមជាទស្សនៈណែនាំមូលដ្ឋាននៃការកសាងបក្សកុម្មុយនិស្តចិននិងការកសាងសាធារណរដ្ឋប្រជាមានិតចិន យើងនឹងបន្តជំរុញឱ្យលទ្ធិម៉ាក្សនិយមកាន់តែសមស្របនឹងលក្ខ័ខ័ណ្ឌរបស់ចិននិងធ្វើទំនើបកម្មលទ្ធិម៉ាក្សនិយមតាមបែបចិននិងដើរទាន់យុគសម័យថ្មី៕