
ម៉ាឡេស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសម៉ាឡេស៊ីនឹងពង្រីកវិធានការណ៍រឹតត្បិតនាពេលបច្ចុប្បន្ននេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយការរីករាលដាលនៃ COVID-១៩ ។
លោក Muhyiddin មិនបាននិយាយថា តើការចាក់សោរទូទាំងប្រទេសនឹងត្រូវបានពន្យារដល់ពេលណានោះទេ។ លោកធ្លាប់បានបញ្ជាក់ថា ការរឹតត្បិតនេះនឹងមិនត្រូវបានលើកលែងទេរហូតដល់ករណីជារៀងរាល់ថ្ងៃធ្លាក់ចុះក្រោម ៤,០០០ ករណី នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺតិចជាង ៧៥ ភាគរយ ហើយយ៉ាងហោចណាស់ ១០ ភាគរយនៃចំនួនប្រជាជនបានបញ្ចប់ ការចាក់វ៉ាក់សាំងការពារ COVID-១៩។
ការបិទខ្ទប់នៅទូទាំងប្រទេសមានប្រសិទ្ធិភាពចាប់តាំងពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ១៤ ដែលហាមឃាត់រាល់សកម្មភាពសេដ្ឋកិច្ចនិងសង្គម លើកលែងតែសេវាកម្មចាំបាច់ រដ្ឋាភិបាលនៅថ្ងៃទី ១១ ខែមិថុនាបានសំរេចពង្រីកវិធានការរឹតបន្តឹងបន្ថែមទៀត ដោយ ២ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ២៨ ខែមិថុនា។
ចាប់តាំងពីថ្ងៃទី ១ ខែមិថុនាចំនួនករណីថ្មីនៃ COVID-១៩ បានបញ្ជាក់ក្នុងថ្ងៃតែមួយនៅប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ ប៉ុន្តែនៅតែមានចំនួនលើសពី ៥០០០ នាក់។
ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា មានករណី COVID-១៩ថ្មី ចំនួន ៥.៨០៣ ករណីកាលពីថ្ងៃសៅរ៍ដែលបានកើនឡើងដល់ ៧២៨.៤៦២ និង ករណីស្លាប់ថ្មី ៨១ នាក់បន្ថែមទៀត ពីការឆ្លងរាលដាលនៃវីរុសនេះ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៤.៨៨៤ នាក់៕