Yearendyearend1140x150

អាជ្ញាធរដាក់បម្រាមគោចរក្រុងសិរីសោភ័ណ ក្រោយផ្ទុះកូវីដនៅសណ្ឋាគាររុងរឿង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បន្ទាយមានជ័យ៖ អាជ្ញាធរដាក់បម្រាមគោចរនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រយៈពេល ០២ សប្ដាហ៍ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ជាច្រើនអ្នកដែលពាក់ព័ន្ធសណ្ឋាគាររុងរឿង។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរក្រុងសិរីសោភ័ណ។

រដ្ឋបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ពីស្ថានភាពនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីផ្ទុះកូវីដនៅសណ្ឋាគាររុងរឿង ដោយរកឃើញថា មេការម្នាក់នៅក្នុងសណ្ឋាគារតេសត្តវិជ្ជមានកូវីដ។ អាជ្ញាធរខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨មិថុនានេះ បានសម្រេចអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នដោយដាក់បម្រាមគោចរក្រុងសិរីសោភ័ណរយៈពេល ០២ សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

បើតាមអាជ្ញាធរក្រុងសិរីសោភ័ណ បានថ្លែងថា អាជ្ញាធរបានរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងសណ្ឋាគាររុងរឿងចំនួនជាង១៨០នាក់ ក្នុងនោះរកឃើញអ្នកតេស្តវិជ្ជមានកូវីដ-១៩ចំនួនជាង៧០នាក់ ហើយបច្ចុប្បន្ននេះ អាជ្ញាធរកំពុងតែប្រមូលអ្នកដែលពាក់ព័ន្ធយកមកធ្វើតេស្ត។

អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សម្រេចផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ចាប់ពីម៉ោង ២០ (ម្ភៃ)យប់ ដល់ម៉ោង ៥ (ប្រាំ) ព្រឹក ជាកំហិត លើកលែងតែចំពោះករណី ដូចការដឹកជញ្ជូនទំនិញធុនធ្ងន់, ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

សូមជម្រាបថា ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ការធ្វើចរាចរបស់រថយន្តកុងតឺន៏ រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តបាញ់បេតុង រថយន្តដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ, ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង