ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៥៨៧នាក់ (ករណីឆ្លងនាំចូលពីបរទេស ៥៤នាក់ និង ៥៧១នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៥៤៨នាក់ ហើយករណីស្លាប់ ១៦នាក់។