ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៦៧៨នាក់ (ករណីឆ្លងនាំចូលពីបរទេស ៥៨នាក់ និង ៦២០នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៧៦៣នាក់ ហើយករណីស្លាប់ ១៨នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៤,១២៤នាក់ ជាសះស្បើយសរុបចំនួន ៣៨,៧៦៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៤,៨៩៩នាក់ ហើយករណីស្លាប់សរុប ៤៥៩នាក់៕
