ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៦៥៩នាក់ (ករណីឆ្លងនាំចូលពីបរទេស ៥២នាក់ និង ៦០៧នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៦២១នាក់ ហើយករណីស្លាប់ ១៧នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤២,៧១១នាក់ ជាសះស្បើយសរុបចំនួន ៣៧,៤៨៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៤,៧៩១នាក់ ហើយករណីស្លាប់សរុប ៤៣១នាក់៕
