ភ្នំពេញ៖ កម្ពុជារកឃើញពលករមកប្រទេសថៃ ឆ្លង កូវីដ១៩ បម្លែងថ្មី B.1.617.2 ចំនួន០៧នាក់ នៅខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, សៀមរាប, កំពង់ចាម និង កំពត។ មេរោគថ្មីនេះ មានកម្លាំងវាយប្រហារពី ៥១-៦៧%។ នេះបើយោងតាមអនុកម្មាការស្រាវជ្រាវជំងឺកូវីដ-១៩។
យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបម្លែងថ្មីប្រភេទ B.1.617.2 ចំនួន០៧នាក់ ដែលជាអ្នកដំណើរត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ រួមមាន នៅខេត្តបន្ទាយមានជ័យ ចំនួន០១នាក់, ឧត្តរមានជ័យ ចំនួន០២នាក់,សៀមរាប ចំនួន០២នាក់, កំពង់ចាម ចំនួន០១នាក់ និង កំពត ចំនួន០១នាក់។

