Yearendyearend1140x150

ខួប៦៥ឆ្នាំទំនាក់ទំនងការទូត៖ កម្ពុជាប្តេជ្ញាបន្តចាប់ដៃគ្នាជាមួយឡាវ ដើម្បីការអភិវឌ្ឍ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិ​បតេយ្យ​ប្រជា​មានិតឡាវ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានផ្ញើសារអបអរសាទរចំពោះខួបទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងសារអបអរសាទរនោះ កម្ពុជាបានបង្ហាញជំហរនឹងបន្តចាប់ដៃជាមួយភាគីឡាវ ដើម្បីការអភិវឌ្ឍជាតិ។

យោងតាមខ្លឹមសារជូនពរ រដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរអស់ពីដួងចិត្ត និងសូមជូនពរដល់ឯកឧត្តមរដ្ឋាភិបាល និងប្រជាជនមិត្តនៃប្រទេសឡាវក្នុងឱកាសដ៏សំខាន់នៃខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្ដេចហ៊ុន សែន មានប្រសាសន៍ថា៖«ខ្ញុំមានសេចក្តីរីករាយដោយបានឃើញថាក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះប្រទេសកម្ពុជា និងឡាវបានទទួលនូវចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដោយឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អសាមគ្គីភាពនិងការយោគយល់គ្នាទៅវិញទៅមក»។

សម្ដេចបន្តថា ក្នុងឱកាសនេះ ដើម្បីធានាចំពោះការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសឡាវ និងធ្វើការស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ដើម្បីជំរុញការអភិវឌ្ឍជាតិ។

ប្រមុខដឹកនាំកម្ពុជា បន្ថែមថា ការរិតចំណងមិត្តភាពនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងពិភពលោកបច្ចុប្បន្នជាពិសេសគឺជំងឺកូវីដ១៩ និងរួមគ្នាលើកកម្ពស់សន្តិភាពស្ថិរភាពវិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនទាំងអស់ ក៏ដូចជាសហគមន៍អាស៊ាននិងប្រទេសផ្សេងៗទៀត។

សម្ដេចជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ថ្នាក់ដឹកនាំប្រទេសឡាវនឹងទទួលបានជោគជ័យបន្ថែមទៀត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងឆ្ពោះទៅរកការសម្រេចបាននូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១-២០២៥ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង