Yearendyearend1140x150
Img 0571

អាជ្ញាធរខេត្តកោះកុងផ្អាកចរាចរណ៍កំណាត់ផ្លូវជាតិលេខ៤៨បន្ទាប់ពីខូចខាតដោយទឹកជំនន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានសម្រេចផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៤៨ ខាងឆ្វេង ត្រង់គ.ម ១៥៤+៣៥០ និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ(ទិសពីភ្នំពេញ) ក្នុងខេត្តកោះកុងដែលបានរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរច្រោះស្រុត។

យោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន (ចំពោះផ្លូវខាងឆ្វេង) និងពង្វាងចរាចរណ៍ឆ្លងកាត់ទៅផ្លូវខាងស្តាំ (ទិសពីភ្នំពេញ) ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ ឱ្យមេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា និងសូមធ្វើដំណើរតាមផ្លូវវាងខាងស្តាំម្តងទៀត (មានសញ្ញាព្រួញចង្អុលបង្ហាញ) បានធម្មតា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង