
ភ្នំពេញ៖ រោងចក្រកាត់ដេរQMIផ្ទុះឡើងជំងឺកូវីដ១៩ ត្រូវបានបញ្ជាឱ្យបិទរយៈពេល ១៤ ថ្ងៃ ដោយការប៉ាន់ស្មានអាចខាតបង់រហូតដល់ ៦ លានដុល្លារអាមេរិក។
ក្រុមហ៊ុនហ្គ្រេនធ្វីន (GTI) បានចេញសេចក្តីប្រកាសព័ត៌មានថ្ងែនេះ អំពីការផ្អាកដំណេីរការផលិតកម្មរបស់ខ្លួន រយៈពេល១៤ថ្ងែ ចាប់ពីថ្ងៃទី៧ ខែមិថុនា ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២១ ។ការផ្អាកផលិតកម្មនឹងជះឥទ្ធិពលយ៉ាងខ្លាំងសំរាមក្រុមហ៊ុនក្នុងការនាំចេញផលិតផលជូនអតិថិជនអេាយទាន់ពេល និងការប៉ះពាល់ទៅលេីប្រាក់ចំណូលរបស់ក្រុមហ៊ុនផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថាក្រុមហ៊ុននឹងចាប់ផ្តើមផលិតឡើងវិញនៅថ្ងៃទី ២១ ខែមិថុនា ប្រសិនបេីមិនមានការកែប្រែណាមួយពីសាលារាជាធានីភ្នំពេញ។
យេាងតាមផ្សារមូលបត្រកម្ពុជា ក្នុងមួយឆ្នាំប្រាក់ចំណូលការលក់របស់ក្រុមហ៊ុនហ្គ្រេនធ្វីនមានចំនួនសរុប ១១៧ លានដុល្លារសហរដ្ឋអាមេរិក ការផ្អាកដំណេីរការផលិតកម្មរយៈពេល១៤ថ្ងែនឹងធ្វើឱ្យក្រុមហ៊ុនខាតបង់បា្រមាណ ៦ លានដុល្លារ។
លោក វ៉ា សារឿន ចៅសង្កាត់ចោមចៅទី៣ ធ្លាប់បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កម្មកររោងចក្រប្រមាណ៣០០នាក់ ក្នុងចំណោម៤០០០នាក់ ក្នុងរោងចក្រ QMI ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានតេស្តរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩។
បើតាមលោក វ៉ា សារឿន បច្ចុប្បន្នកម្មករ៣០០នាក់នោះ ត្រូវបាននាំទៅព្យាបាល ចំណែកកម្មកជាងច្រើនរយនាក់ផ្សេងទៀត តម្រូវឱ្យធ្វើចត្តាឡីស័ក ហើយរោងចក្រទាំងមូលត្រូវបិទទ្វាចំនួន១៤ថ្ងៃ។