ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៦៥៥នាក់ (ករណីឆ្លងនាំចូលពីបរទេស ៤៩នាក់ និង ៦០៦នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៨១០នាក់ ហើយករណីស្លាប់ ១១នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣៧,៣២១នាក់ ជាសះស្បើយសរុបចំនួន ៣០,៦១៧នាក់ ហើយករណីស្លាប់សរុប ៣១១នាក់៕
