ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន៥ករណីបន្ថែមទៀត ដូចជានៅខេត្តព្រះសី ហនុចំនួន២ ករណី ជាជនជាតិបារាំង ភ្នំពេញ ១ ករណី ជនជាតិខ្មែរ សៀមរាប១ ករណី ជនជាតិខ្មែរ ខេត្តកណ្ដាល១ ករណី ជនជាតិខ្មែរ។
សូមបញ្ជាក់ថា គិតមកត្រឹមយប់ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ នេះ មានករណីអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩៦ ករណីហើយនៅក្នុងប្រទេសកម្ពុជា៕

