
អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី ហារីស ដែលកំពុងធ្វើទស្សនកិច្ចនៅGuatemala បាននិយាយនៅថ្ងៃទី ៧ ថា ការពង្រឹងការរស់នៅរបស់ប្រជាជន គឺជាមធ្យោបាយគ្រឹះ ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍Guatemalaហើយថា សហរដ្ឋអាមេរិកនឹងបង្កើតយន្តការត្រួតពិនិត្យការឆ្លងប្រទេស សកម្មភាពប្រឆាំងអំពើពុករលួយ និងការរត់ពន្ធមនុស្សនៅអាមេរិកកណ្តាល។
លោកស្រីហារីសជឿជាក់ថា មធ្យោបាយគ្រឹះ ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រីបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលថា សហរដ្ឋអាមេរិកនឹងបង្កើតយន្តការឆ្លងដែន ដើម្បីតាមដានអំពើពុករលួយនៅGuatemala និងបណ្តាប្រទេសអាមេរិកកណ្តាលដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធ ការជួញដូរមនុស្ស និងផ្តល់ថវិកាប្រមាណ ៤៨ លានដុល្លារសម្រាប់ការវិនិយោគទៅGuatemala តាមរយៈរដ្ឋាភិបាលនិងវិស័យឯកជន ។
មានការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនមនុស្ស ដែលព្យាយាមចូលសហរដ្ឋអាមេរិកដោយខុសច្បាប់តាមព្រំដែនសហរដ្ឋអាមេរិកនិងម៉ិកស៊ិក ដែលភាគច្រើនមកពីGuatemala, Honduras និង El Salvador នៅអាមេរិកកណ្តាល។
ទិន្នន័យគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបង្ហាញថា មន្ត្រីអនុវត្តច្បាប់បានឃុំខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជាង ១៧៨.០០០ នាក់នៅឯព្រំដែនអាមេរិក - ម៉ិកស៊ិក កាលពីខែមេសាដែលកើនឡើងជាង ៥.០០០ នាក់ពីខែមីនាច្រើនជាង ១០ ដងក្នុងខែមេសាកាលពីឆ្នាំមុន៕