Cctime 6monthsfree desktop
Cc times  web banner kh (2)

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៦៧៨នាក់,ជាសះស្បើយ៥៥៧នាក់និងស្លាប់១២នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៦៧៨នាក់ (ករណីឆ្លងនាំចូលពីបរទេស ៤៩នាក់ និង ៦២៩នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៥៥៧នាក់ ហើយករណីស្លាប់ ១២នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣៥,៥១១នាក់ ជាសះស្បើយសរុបចំនួន ២៨,៦៤៩នាក់ ហើយករណីស្លាប់សរុប ២៧៨នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង