Cctime 6monthsfree desktop
Cc times  web banner kh (2)

វ៉ាក់សាំងចិន«១លានដូស»ទៀតត្រូវបានដឹកមកដល់កម្ពុជាហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ១លានដូសបន្ថែមទៀត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានដឹកពីប្រទេសចិន បានមកដល់ប្រទេសកម្ពុជាយើងហើយ

ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ១លានដូសបន្ថែមទៀត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ ក្នុងនោះមានវ៉ាក់សាំងជំនួយចិន ប្រភេទ«ស៊ីណូហ្វាម» (Sinopharm) ចំនួន ៥០ម៉ឺនដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជា ឱ្យចៀសឆ្ងាញពីការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀត។

គិតមកដល់បច្ចុប្បន្ន កម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញពីប្រទេសចិនប្រមាណជាង ៦.៥លានដូសហើយ ក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤.៥លានដូស វ៉ាក់សាំងស៊ីណូហ្វាមចំនួន ២,២លានដូស និងវ៉ាក់សាំងកូវីសែល(អាស្ត្រាហ្សេនីកា) ដែលជាជំនួយពីអង្គការសុខភាពពិភពលោកចំនួន ៣២ម៉ឺន ៤ពាន់ដូស។

នេះបើតាមរបាយការណ៍របស់អនុគណៈកម្មាការតាមដាន និងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ចំនួនវ៉ាក់សាំងការពារកូវីដចំនួន ជាង ២លាន ៧៦ម៉ឺននាក់ហើយ (២,៧៦៦,១៩៨ នាក់) ស្មើនឹង ២៧,៦៦ភាគរយ នៃគម្រោងផែនការយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលក្នុងការចាក់ជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា ឱ្យបានដល់ ចំនួន ១០លាននាក់ ដោយឥតគិតថ្លៃ នៅត្រឹមចុងឆ្នាំ២០២១ នេះ ឬដើមឆ្នាំ២០២២ ខាងមុខ។

សូមបញ្ជាក់ថា វ៉ាក់សាំងនឹងមកដល់កម្ពុជា ជាបន្តបន្ទាប់ទៀត ដែលមានចំនួន ១លានដូស នឹងមកដល់ថ្ងៃទី១២ មិថុនា ២០២១ និងវា៉ក់សាំង ១លានដូសបន្ថែម នឹងត្រូវដឹកមកដល់កម្ពុជាទៀតនៅថ្ងៃទី១៩ មិថុនា ២០២១ ខាងមុខនេះ៕


វ៉ាក់សាំងជំនួយចិន ប្រភេទ«ស៊ីណូហ្វាម» (Sinopharm) ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត
វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង