Yearendyearend1140x150

ឯកឧត្តម ឃួង ស្រេង៖ “រាជធានីភ្នំពេញនឹងបន្តបើកនៅទីតាំងមួយចំនួនឡើងវិញឆាប់ៗនេះ”

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ផស្ស
/
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងដកនូវវិធានការរដ្ឋបាល ហើយនឹងបន្តបើកឱ្យដំណើរការឡើងវិញនូវទីតាំងមួយចំនួនក្នុងពេលឆាប់ៗនេះ។ ការសម្រេចនេះ គឺបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញអាចគ្រប់គ្រងបាននូវកូវីដ-១៩។ នេះបើយោងតាមការអះអាងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី ៧ មិថុនានេះ។

ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ស្ថានភាពកូវីដក្នុងរាជធានីភ្នំពេញនៅតែមានការឆ្លង ប៉ុន្តែការឆ្លងនេះស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរមានសមត្ថកិច្ច។ចំពោះការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និង គោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ គឺអាជ្ញាធរនៅតែបន្តរហូតអាចបញ្ចប់ជាស្ថាពរនូវការឆ្លងជំងឺកូវីដ។

បើតាមឯកឧត្តម ឃួង ស្រេង ការឆ្លងនៅក្នុងរាជធានីភ្នំពេញក៏មិនរាយបាយដែលមិនធ្វើឲ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រងដែរ និងចំនួនអ្នកឆ្លងនៅភ្នំពេញមានការថយចុះគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ អាជ្ញាធរបានដកចេញនូវវិធានការខ្លះដូចជា ការបើកដំណើរការផ្សារខ្លះដែលអនុញ្ញាតឲ្យអាជីវករបើការលក់ដូរជាបណ្តើរៗ ហើយអាជ្ញាធរសង្គេតឃើញថា អាជីវករ និង អ្នកទៅផ្សារក៏មិនមានការឆ្លងរាលដាលនៃកូវីដ។ ហើយនៅថ្ងៃពុធ ក្នុងសប្តាហ៍នេះអាជ្ញាធររាជធានីភ្នំពេញនឹងសម្រេចបើកបន្ថែមទៀត ចំពោះទីតាំងដែលគ្រប់គ្រងបាន។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ឧសភា បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់ផ្សារមិនរៀបរយទាំងអស់មិនទាន់អនុញ្ញាតឱ្យបើកឡើងវិញទេ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ក្នុងសហគមន៍។ចាប់តាំងពីបើកដំណើរការមិនមាន អាជីវករ និង អ្នកទៅផ្សារបានឆ្លងកូវីដនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង