Cc time web banner 054637

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៥៨៩នាក់,ជាសះស្បើយ៩៤៥នាក់និងស្លាប់៣នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៥៨៩នាក់ (ករណីឆ្លងនាំចូលពីបរទេស ២៧នាក់ និង ៥៦២នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៩៤៥នាក់ ហើយករណីស្លាប់ ០៣នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣៤,៨៣៣នាក់ ជាសះស្បើយសរុបចំនួន ២៨,០៩២នាក់ ហើយករណីស្លាប់សរុប ២៦៦នាក់៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង