Cc time web banner 054637

អាជ្ញាធរខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដថ្មីចំនួន ២៣នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២៣នាក់ទៀត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។ 

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាល បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដទាំង ២៣នាក់ រួមមាន៖ 

១- ឈ្មោះ ទេព ចាន់ណា ភេទប្រុស អាយុ៥៥ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

២- ឈ្មោះ ដួង សុផាន់ណា ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៣- ឈ្មោះ ជា ចាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុក-សូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៤- ឈ្មោះ អ៊ូ ចាន់ធី ភេទប្រុស អាយុ៥២ឆ្នាំ អាសយដ្ឋាននៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៥- ឈ្មោះ សូត្រ សំ ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៦- ឈ្មោះ ចន ចៅចិត្ត ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៧- ឈ្មោះ ពៅ ពន ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិបែកសំភ្លើង ឃុំចាន់ស ស្រុក-សូទ្រនិគ មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៨- ឈ្មោះ អ៊ីវ ង៉ា ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុក-សូទ្រនិគម មុខរបរ នាយករងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

៩- ឈ្មោះ ទេព សំណាង ភេទប្រុស អាយុ២៧ឆ្នាំ អាសយដ្ឋាននៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នាយករងផ្នែកនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។

១០-ឈ្មោះ ទុយ អ៊ឹង ភេទប្រុស អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។

១១-ឈ្មោះ គង់ សុហេង ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង មុខរបរ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

១២-ឈ្មោះ ព្រុច គឹមសាន ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុក-សូទ្រនិគម មុខរបរ ជាងជួសជុលម៉ូតូ។

១៣-ឈ្មោះ ទូន សារ៉ែម ភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុក-សូទ្រនិគម មុខរបរ អ្នកដឹកទឹកលក់។

១៤-ឈ្មោះ ថន យាដា ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៥-ឈ្មោះ ម៉ប់ សុធា ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៦-ឈ្មោះ ស៊ូ រ៉ាយុទ្ធ ភេទប្រុស អាយុ៣ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម។

១៧-ឈ្មោះ ប៉ោះ ខូ ភេទស្រី អាយុ៨២ឆ្នាំ អាសយដ្ឋាននៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ នៅផ្ទះ។

១៨-ឈ្មោះ ងួន សុភ័ក្រ្ភ ភេទស្រី អាយុ៤១ឆ្នាំ អាសយដ្ឋាននៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ អ្នកលក់សំបុត្ររថយន្តក្រុង មុខផ្សារដំដែក។

១៩-ឈ្មោះ ពៅ ស៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ អាសយដ្ឋាននៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម មុខរបរ ប្រជាការពារ។

២០-ឈ្មោះ សែត វ៉ាន់រីកា ភេទស្រី អាយុ២៤ឆ្នាំ អាសយដ្ឋាននៅភូមិកំពង់ក្ដី ឃុំកំពង់ក្ដី ស្រុកជីក្រែង មុខរបរ ម្ចាស់ហាងអ៊ុតសក់។

២១-ឈ្មោះ ជីត ផារី ភេទស្រី អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរ នៅផ្ទះ។

២២-ឈ្មោះ រួត បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ អាសយដ្ឋាននៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប មកពីស្រុកជ្រៃធំ ខេត្តកណ្ដាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មុខរបរ អ្នកដឹកជញ្ជូនម្ហូបអាហារនៅស្រុកជ្រៃធំ ខេត្តកណ្តាល។

២៣-ឈ្មោះ ជុំ ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិត្រាច ឃុំកំពង់ក្ដី ស្រុកជីក្រែង មុខរបរ អ្នករត់តុនៅហាងពិភពធម្មជាតិ។

ជាមួយគ្នានេះ ករណីឆ្លងកូវីដលេខរៀងទី១ ដល់ទី២០ គឺមានទំនាក់ទំនងគ្នាជាមួយឈ្មោះ អ៊ូ សេង ឈ្មោះ ឃៀន សុឃី និងឈ្មោះ ភន់ សុភា ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដែលករណីនេះ ជាករណីឆ្លងក្នុងសហគមន៍ ហើយក្រុមការងារពុំទាន់សន្និដ្ឋានកំណត់មុខសញ្ញាពីប្រភពចម្លងនៅឡើយ។ ចំពោះករណីទី២១ និង ទី២២ គឺជាករណីសង្ស័យ ហើយក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ និងករណីទី២៣ ក្រុមការងារកំពុងស្រាវជ្រាវរកប្រភព។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១៥៩នាក់ ហើយអ្នកបានជាសះស្បើយសរុបចំនួន ៨០នាក់ , ស្លាប់ ០២នាក់ និងអ្នកជំងឺសល់ ចំនួន ៧៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕​


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សៀមរាប កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង