Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងបរិស្ថានពិនិត្យរៀបចំ«គោលដៅកម្សាន្តបៃតង»នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចុះពិនិត្យនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»។រូបភាព៖ក្រសួងបរិស្ថាន

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅថ្ងៃទី ១៧ កុម្ភៈ បានដឹកនាំក្រុមការងារចុះពិនិត្យលើសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»។ជាគម្រោងដើម្បីគិតគូស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុនសិន ទើបជួយឱ្យពួកគាត់លែងចូលព្រៃ ប៉ះពាល់ជាមួយធនធានធម្មជាតិដោយខុសច្បាប់។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍នានាបន្ថែមនៅទីនេះ ដើម្បីបំរើអោយវិស័យទេសចរណ៍បៃតង់ និង ផ្តល់ជុំរើសការងារល្អប្រសើរមួយទៀត ដើម្បីជំរុញជីវភាពប្រចាំថ្ងៃរបស់ប្រជាសហគមន៍តាមរយៈការផ្តល់សេវាកម្មផ្សេងដល់ភ្ញៀវទេសចរណ៍ និង បោះបង់ការងារខុសច្បាប់ទាំងឡាយលើធនធានធម្មជាតិ។សម្រាប់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ការជួយជំរុញជីវភាពសហគមន៍ឱ្យមានរីកចម្រើន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបានបំបែកចេញ ពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។

បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រុមការងារមានផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង មិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើម និងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ ដែលជំរុញឱ្យមានការទាក់ទាញ ទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិដ៏ល្អរបស់កម្ពុជា។

ផែនការនេះ តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ និង និងជាពិសេស សម្រាប់ជួយកម្ពុជាសម្រេចទស្សនវិស័យអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ បន្ថែមលើនេះ លើកទឹកចិត្តឱ្យប្រជាសហគមន៍ ដាំដើមឈើ និងចូលរួមថែរក្សាអនាម័យបរិស្ថាន នៅតាមគោលដៅទេសចរណ៍ធម្មជាតិនានា ស្របតាមចលនា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិចទេ» ដែលបានកំពុងទទួលបានការចូលរួមពីមនុស្សជិត៥លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង