Cctimesw1140xh150cm copy

ក្រសួងបរិស្ថានគ្រោងប្រកាសឱ្យប្រើប្រាស់ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន»។ សន្និសីទសារព័ត៌មាននេះប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់ទី៥ ទីស្ដីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកសាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដើម្បីជម្រាបជូនដល់បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន និងមានកិច្ចពិភាក្សា និងពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់នូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» នៅកម្ពុជា។

យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ត្រូវបានអនុម័ត និងដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

ការដាក់ជូនយុទ្ធសាស្រ្តនេះ គឺស្របតាមការប្ដេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពី «មហិច្ចតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ» នៅក្នុងខែធ្នូ ឆ្នាំ២០២០ ដើម្បីដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រនេះនៅដំណាច់ឆ្នាំ២០២១។

យុទ្ធសាស្ត្រនេះជាជំហានមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងនាមជាប្រទេសគាំទ្រនូវសកម្មភាពពហុភាគីក្នុងកិច្ចការងារប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចនូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ផ្អែកតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្ដែកម្រិតផ្សេងគ្នា ផ្អែកតាមសម្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញា UNFCCC៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង