ខេត្តសៀមរាប៖ សម្រាប់ឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរចំនួនប្រមាណ ៣០៤.២០០នាក់ បានមកកម្សាន្តខេត្តសៀមរាប។
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីកម្សាន្តផ្សេងៗដូចជា ការប្រណាំងទូកងខ្នាតតូច (ចំណុះ ២២នាក់) ការបណ្តែតប្រទីប ការអុំទូកកម្សាន្តតាមដងស្ទឹងសៀមរាប ការតាំងលក់ផលិតផល ការប្រគុំតន្ត្រី និងការប្រកួតប្រដាល់ជ្រើសរើសជើងឯកគុនខ្មែរពិភពលោកផងដែរ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងសៀមរាប។