Cctimesw1140xh150cm copy

សៀមរាបប្រកាសរកឃើញអ្នកវិជ្ជមានកូវីដចំនួន៩៨នាក់ គិតត្រឹមថ្ងៃ១៩កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការធ្វើតេស្តកូវីដ១៩ ជូនពលរដ្ឋនៅសៀមរាប។
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប 

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៨នាក់ និងជាសះស្បើយ ចំនួន១២០នាក់ និងស្លាប់ចំនួន ០៤នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ 

យោងតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា  ពលរដ្ឋដែលវិជ្ជមានភាគច្រើនឆ្លងចេញពីទីតាំងដែលមានការជួបជុំប្រមូលផ្ដុំច្រើនដូចជាផ្សារ ឆ្លងតាមរយៈការធ្វើដំណើរ ឆ្លងពីអ្នកជំងឺផ្ទាល់ និងមានករណីខ្លះគ្រាន់តែជាការសង្ស័យតែគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។

យ៉ាងណាមិញ អ្នកជាសះស្បើយទាំង ១២០នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣១៧នាក់ បានព្យាបាលជាសះស្បើយចំនួន១៤៩៦នាក់ ស្លាប់៣១នាក់ និង១៧៩០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: សៀមរាប កូវីដ១៩
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង