ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៦៣១នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៥នាក់ និង ៦១៦នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ១០៦៩នាក់ ហើយករណីស្លាប់ ១១នាក់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៣៤,២៤៤នាក់ ជាសះស្បើយសរុបចំនួន ២៧,១៤៧នាក់ ហើយករណីស្លាប់សរុប ២៦៣នាក់៕
