
រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ, ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានជួបជាមួយប្រធានទីភ្នាក់ងារព័ត៌មានធំៗរបស់ពិភពលោកក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅ St. Petersburg។
លោកពូទីនបានកោតសរសើរយ៉ាងខ្លាំងចំពោះ ទំនាក់ទំនងរុស្ស៊ី - ចិននិងបានចង្អុលបង្ហាញថា រុស្ស៊ីនិងចិនមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយដែលជាមូលដ្ឋានសំខាន់សម្រាប់ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ លោកជឿជាក់ថានៅឆ្នាំ ២០២៤ ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងសម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០០ ពាន់លានដុល្លារអាមេរិក។
ទាក់ទងនឹងជំនួបប្រធានាធិបតីអាមេរិក - រុស្ស៊ីនាពេលខាងមុខលោកពូទីនមិនរំពឹងថា នឹងមានវឌ្ឍនភាពឈានមុខទេ។ ប៉ុន្តែលោកជឿជាក់ថាប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមហើយសង្ឃឹមថា កិច្ចប្រជុំនេះនឹងមានលក្ខណៈស្ថាបនា ទោះបីវិធានការរបស់អាមេរិកជាច្រើនបានជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរុស្ស៊ី - អាមេរិក។
លោកសង្ឃឹមថាសហរដ្ឋអាមេរិកនឹងគោរពផលប្រយោជន៍របស់រុស្ស៊ីដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រក្រតីឡើងវិញ។ ប្រទេសរុស្ស៊ីមិនមានបំណងបោះបង់ចោលប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងនិងរូបិយប័ណ្ណទូទាត់អន្តរជាតិទេ។ លោកពូទីនបានចង្អុលបង្ហាញថាប្រទេសរុស្ស៊ីនឹងមិនប្រើអាវុធទំនើបដើម្បីបង្កើតការគំរាមកំហែងទេ៕