Cctime 6monthsfree desktop
Cc times  web banner kh (2)

វិស័យព័ត៌មានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាជំនួយ នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ផស្ស
/
ក្នុងវេទិការចែករំលែកស្តីអំពី ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះក៏មានអ្នកចូលរួមពីចម្ងាយ តាមប្រព័ន្ធ Zoom របស់ក្រសួងព័ត៌មាន។ 

ភ្នំពេញ៖៖ ក្នុងបរិការណ៍នេះ វិស័យព័ត៌មានបានប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ គឺជាគន្លឹះដ៏សំខាន់មួយ ក្នុងការទាក់ទាញទីផ្សារពាណិជ្ជកម្ម នានា ជាពិសេសនោះគឺការលក់តាម online និង ដឹកជញ្ជូន ដែលសម្រួលការងារដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ។ នេះបើតាមការលើកឡើងនៅក្នុងវេទិការចែករំលែកស្តីអំពី ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះក៏មានអ្នកចូលរួមពីចម្ងាយ តាមប្រព័ន្ធ Zoom របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ 

ថ្លែងនាឱកាសពិធីបើកវេទិការនេះថាស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការកើនឡើង និងការប្រែប្រួលឥតឈប់ឈរនៃតម្រូវការរបស់ប្រជាជន បានធ្វើឱ្យការជម្រុញឌីជីថលរូបនីយកម្មនៅក្នុងវិស័យលើប្រព័ន្ធព័ត៌មាន ក្នុងការផ្សព្វផ្សាយលើមាតិកាជាច្រើន ហើយឧស្សាហកម្មមួយនេះ កាន់តែមានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់វិស័យព័ត៌មាន នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ 

ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ វិបត្តិជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ លើវិស័យព័ត៌មាន បានតម្រូវឲ្យមានការគិតគូររកដំណោះស្រាយក្នុងការស្តារ និងលើកស្ទួយវិស័យនេះក៍ដូចជារួមចំណែកប្រឆាំងនិងព័ត៌មានក្លែងក្លាយជាច្រើនប្រកបដោយជោគជ័យ ដែលក្នុងនោះការប្រើប្រាស់បច្ចេកវិទ្យាអាចជាដំណោះស្រាយដ៏ល្អមួយ ទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩នេះ។ 

គួរបញ្ជាក់ផងដែរថា នៅក្នុងវេទិកានេះមានការចូលរួមចែករំលែកបទពិសោធន៍ និងគំរូអនុវត្តល្អៗ ជាមួយនឹងការអនុវត្តជាក់ស្តែងនាពេលបច្ចុប្បន្ន ក៏ដូចជាការពិភាក្សាលើចំណុចគន្លឹះជាយុទ្ធសាស្ត្រ និងយន្តការនានាក្នុងការជម្រុញការអភិវឌ្ឍវិស័យព័ត៌មាន វៃឆ្លាត ដោយវាគ្មិនកិត្តិយស ពីទីប្រឹក្សាក្រសួងព័ត៌មាន លោកជំទាវ ម៉ម ដាត្ថាលីណែត និងលោក ស្លេះ អាល់ហ្វីល ប្រធានការិយាល័យ វិទ្យុ នាយកដ្ឋានសោតទស្សន៍៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង