
អាហ្វហ្គានីស្ថាន៖ សារព័ត៌មានស៊ីនហួរ, មន្ត្រីអាហ្វហ្គានីស្ថានបាននិយាយ កាលពីថ្ងៃពុធថា រថយន្ដក្រុងមួយត្រូវបានបំផ្ទុះនៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្ស ៤ នាក់និង ៥ នាក់ផ្សេងទៀតរងរបួស ដែលនេះជាការវាយប្រហារលើកទី ២ នៅក្រុងកាប៊ុលនៅថ្ងៃនោះ។
អ្នកនាំពាក្យប៉ូលីសក្រុងកាប៊ុលលោក Ferdos Faramaz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រថយន្តក្រុងមួយត្រូវបានបំផ្ទុះនៅម៉ោងប្រហែល ១៨ ៖ ០០ នាទីនៅថ្ងៃទី ៣ ក្នុងសង្កាត់ប៉ូលីសទី ៥ របស់កាប៊ុលដោយបានសម្លាប់មនុស្ស ៤ នាក់និង ៥ នាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោកបាននិយាយថាចំនួនអ្នកស្លាប់អាចកើនឡើងដោយសារតែភាពធ្ងន់ធ្ងរនៃការរងរបួស។
នៅរសៀលការវាយប្រហារដោយគ្រាប់បែកទៅលើសង្កាត់ប៉ូលីសទី ៦ របស់ទីក្រុងកាប៊ុលដោយបានសម្លាប់មនុស្ស ៤ នាក់ និង ៤ នាក់ផ្សេងទៀតរងរបួស។ មិនទាន់មានក្រុមឬបុគ្គលណាមួយបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារណាមួយឡើយ។
កងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពNATO បានចាប់ផ្តើមដកទ័ពជាផ្លូវការពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ១ ខែឧសភា។ ចាប់តាំងពីថ្ងៃទី ១ ខែមិថុនាមានការវាយប្រហារលើរថយន្តក្រុងចំនួន ៤ លើកនៅទីក្រុងកាប៊ុល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់និង ២១ នាក់ផ្សេងទៀតរងរបួស៕

