
វៀតណាម៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម នៅថ្ងៃទី ៣០ ឧសភានេះ បានប្រកាសពីការរកឃើញករណីឆ្លងកូវីដថ្មីចំនួន៥២ ករណីនៅតាមតំបន់ចំនួន ៤ នៅព្រឹកថ្ងៃអាទិត្យនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងកូវីដក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះកើនឡើងដល់ ៣.៨៣៧ ។
បើយោងតាមរបាយការណ៍ ទីក្រុងហូជីមិញ បានរកឃើញករណីឆ្លងថ្មីចំនួន ១០ ក្នុងនោះមាន ៨ ករណីដែលជាប់ទាក់ទងនឹងចង្កោមនៅវិហារ Revival Ekklesia ដែលជាក្រុមជំនុំគ្រិស្តសាសនា។ខេត្ត Bac Giang ភាគខាងជើងបានរកឃើញករណីបញ្ជូនសហគមន៍ចំនួន ៣៥ ករណីដែលត្រូវបានដាក់ដាច់និងតំបន់ដែលត្រូវបិទខ្ទប់។ ខេត្ត Bac Ninh បានកត់ត្រានូវករណីចំនួនពីរនៅក្នុងក្រុមកុលសម្ព័ន្ធនៅស្រុក Thuan Thanh និងស្រុក Que Vo៕