ភ្នំពេញ៖ ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាមាន ២,៤១៨,២៨៥ នាក់ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះអ្នកចាក់វ៉ាក់សាំង Sinopharm សរុបមានចំនួន ៨១១ ៥៨១ នាក់, វ៉ាក់សាំង Covishield សរុបមានចំនួន ១៥៧ ១៧៥ នាក់ និងវ៉ាក់សាំងSinovac សរុបមានចំនួន ១, ៤៤៣, ៤៨៩ នាក់។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មាការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លទ្ធផលចាក់វ៉ាក់សាំងមាន ២៤,១៨% ធៀបនឹងគោលដៅ ១០លាននាក់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា៕
