ភ្នំពេញ៖ នៅថ្ងៃពុធទី២៦ ឧសភានេះ បាតុភូតធម្មជាតិដ៏កម្រនិងដ៏អស្ចារ្យមួយនឹងកើតឡើង គឺសូរ្យគ្រាស។នៅតំបន់អាស៊ីរបស់យើងនឹងមើលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះចន្ទមានទាំង សូរ្យគ្រាស ព្រះចន្ទពេញរង់ និងព្រះចន្ទក្រហម។
សារព័ត៌មានស៊ីស៊ីថាមស៍ទទួលបានសិទ្ធិផ្សាយបន្តពីCCTV ដើម្បីជូនទស្សនាដល់ប្រជាពលរដ្ឋកម្ពុជាអំពីបាតុភូតធម្មជាតិដ៏កម្រ និងដ៏អស្ចារ្យមួយនេះ ខណៈមនុស្សម្នា រាប់ម៉ឺននាក់ បាននាំគ្នាធ្វើដំណើរពីទីឆ្ងាយៗ ដើម្បីទៅរងចាំមើលព្រឹត្តិការណ៍សូរ្យគ្រាសទាំងស្រុងដ៏កម្រនេះ នៅតាមតំបន់ដែលវាឆ្លងកាត់ និង ជាឱកាសឲ្យអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ អាចតាមដានស្វែងយល់បន្ថែម ពីព្រះអាទិត្យ ដែលជាប្រភពនៃជីវិតនៅលើភពផែនដីផងដែរ។


