Yearendyearend1140x150

កីឡាអូឡាំពិកទីក្រុងតូក្យូនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនខណៈកាលបរិច្ឆេទជិតមកដល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ជប៉ុន៖ ប្រហែលជា ២ ខែទៀត ដែលពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ប៉ុន្តែជប៉ុននៅតែដោះស្រាយបញ្ហាដូចជា ការគ្រប់គ្រងចំនួនអ្នកទស្សនា ការបែងចែកធនធានវេជ្ជសាស្រ្ត និងការពារអ្នកស្ម័គ្រចិត្តប្រឆាំងនឹងកូវីដ១៩ នៅក្នុងប្រទេស។

ចំណុចចាប់ផ្តើមសម្រាប់ការរត់ម៉ារ៉ាតុងអូឡាំពិកទីក្រុងតូក្យូនិងការប្រណាំងដើរនឹងត្រូវធ្វើឡើងនៅឧទ្យាន Odori ក្នុង Sapporo ក្រោមលក្ខខណ្ឌថា ប្រសិនបើអ្វីៗដំណើរការបានល្អដូចការគ្រោងទុក។

វគ្គហ្វឹកហាត់សម្រាប់ការរត់ម៉ារ៉ាតុងនិងការប្រណាំងដើរបានសម្រេចចិត្តកាលពីឆ្នាំមុន ហើយព្រឹត្តិការណ៍សាកល្បងត្រូវបានធ្វើឡើងនៅខែឧសភា។ ចាប់តាំងពីដើមខែមេសា ប្រទេសជប៉ុនបានចាប់ផ្តើមកាត់ស្មៅនៅក្នុងឧទ្យាននេះ។

ទោះបីជាសកម្មភាពហាត់សមត្រូវបានធ្វើឡើង ដើម្បីសាកល្បងកន្លែងគាំទ្រនៅតាមបណ្តោយផ្លូវដូចជារថយន្តសង្គ្រោះបន្ទាន់ក៏ដោយ ក៏គណៈកម្មាធិការរៀបចំទីក្រុងតូក្យូមិនទាន់បានបង្ហាញព័ត៌មានលំអិតទាំងអស់ដែលចាំបាច់ ដើម្បីធានាឱ្យមានការប្រកួតប្រជែងប្រកបដោយសុវត្ថិភាពនៅ Sapporo ទេ។

ទោះបីជាមន្ត្រីគណៈកម្មាធិការរៀបចំទីក្រុងតូក្យូបាននិយាយថា ការប្រកាសអាសន្ននឹងមិនប៉ះពាល់ដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដោយ ក៏ប្រទេសជប៉ុននៅតែបារម្ភអំពីធនធានសុខភាពដដែល ព្រោះ Sapporo មានការព្រួយបារម្ភព្រោះថា ប្រទេសនេះកំពុងប្រឈមនឹងចំនួនករណីថ្មីនៃកូវីដ១៩កាន់តែច្រើន។ បច្ចុប្បន្ននេះមានតែប្រជាជនប្រហែល ៤ ភាគរយប៉ុណ្ណោះ ដែលបានទទួលយ៉ាងហោចណាស់មួយដូស។

គណៈកម្មាធិការរៀបចំនៅទីក្រុងតូក្យូរំពឹងថា នឹងជ្រើសរើសអ្នកស្ម័គ្រចិត្តប្រមាណ ៨០,០០០ នាក់ដើម្បីធ្វើសេវាកម្មផ្សេងៗ។ យោងតាមឯកសារចុងក្រោយនៃសៀវភៅណែនាំអំពីការការពារការរាតត្បាតកូវីដ១៩ មិនមានវិធានការណ៍ណាមួយសម្រាប់អ្នកស្ម័គ្រចិត្តនិងបុគ្គលិកជប៉ុនផ្សេងទៀត ដែលនឹងទាក់ទងជារៀងរាល់ថ្ងៃជាមួយអត្តពលិកឡើយ។

គួរបញ្ជាក់ថា អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហាហើយព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង