
តួកគី៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ប៉ូលីសតួកគីបានចាប់ផ្តើមស្វែងរកសមាជិកដែលសង្ស័យថាជាអង្គការភេរវកម្មរដ្ឋអ៊ីស្លាមនៅអ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុតរបស់ប្រទេសតួកគី។
នៅថ្ងៃទី ២០ ប៉ូលីសតួកគីបានធ្វើការឃាត់ខ្លួនសមាជិកបរទេសដែលសង្ស័យចំនួន ១៨ នាក់។ ខណៈនៅថ្ងៃដដែលនេះ ក្រុមប្រឆាំងភេរវកម្មនៃនាយកដ្ឋានប៉ូលីសអ៊ីស្តង់ប៊ុលបានវាយឆ្មក់ផ្ទះចំនួន ២០ នៅក្នុងទីក្រុងផងដែរ។
ចាប់តាំងពីឆ្នាំ ២០១៥ មានការវាយប្រហារយ៉ាងសាហាវជាច្រើននៅតួកគី ហើយអង្គការភេរវកររដ្ឋអ៊ីស្លាមត្រូវបានគេជឿថា ជាប់ទាក់ទងនឹងការវាយប្រហារទាំងនេះ៕