Cctimesw1140xh150cm copy

ក្រសួងកសិកម្មស្នើឲ្យរដ្ឋបាលខេត្តទាំង៩ទប់ស្កាត់ការនាំចូលជ្រូកពីវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានដាក់សំណើរស្នើឲ្យរដ្ឋបាលខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមរួមមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រៃវែង កំពត ត្បូងឃ្មុំ ស្វាយរៀង ក្រចេះ តាកែវ និងកណ្តាល ក្នុងការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលជ្រូកខុសច្បាប់ពីវៀតណាមដែលបណ្តាលឲ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសំណើររបស់ក្រសួងកសិកម្មបានចែងក្នុងកម្មវត្ថុ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជា និងបង្ការការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក ព្រមទាំងធានាបាននូវគុណភាព សុវត្ថិភាពសត្វជ្រូក សាច់ជ្រូក ផលិតផលសាច់ និងការពារដល់សុខភាពសាធារណៈនោះ ក្រសួងកសិកម្ម ស្នើរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ដែលអាចបណ្តាលឲ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះរួមមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។ ជំងឺនេះបានផ្ទុះនៅក្នុងប្រទេសវៀតណាមលើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេសនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទុះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានផ្ទុះនៅក្នុងប្រទេសកម្ពុជា ម្តងទៀតដែលអាចនឹងបន្តឆ្លងរាលដាលយ៉ាងឆាប់រហ័សដល់បណ្តាខេត្តដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា ដែលជាសញ្ញាហានិភ័យខ្ពស់នៃការឆ្លងរាលដាលក្នុងលក្ខណៈទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង