Cctimesw1140xh150cm copy

វៀតណាមរំពឹងថានឹងទទួលបានវ៉ាក់សាំង Pfizer ចំនួន ៣១ លានដូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Vietnam Plus

វៀតណាម៖ ក្រសួងសុខាភិបាល (MoH) បាននិយាយថា ប្រទេសវៀតណាមរំពឹងថានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន ៣១ លានដូសនៃវ៉ាក់សាំង Pfizer ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនៅត្រីមាសទី ៣ និងទី ៤ ក្នុងឆ្នាំ ២០២១ ។ នេះបើតាមសារព័ត៌មាន Vietnam Plus ។

ក្រសួងសុខាភិបាលនិងទីភ្នាក់ងារពាក់ព័ន្ធបានចាត់វិធានការដើម្បីពន្លឿនការចរចាឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Pfizer ស្របតាមបន្ទាត់នៃការចែកចាយវ៉ាក់សាំង ដែលបានពិភាក្សានិងឯកភាពដោយភាគីទាំងពីរ។

បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thanh Long បានឲ្យដឹងថា ក្រសួងបានសម្របសម្រួលជាមួយការិយាល័យរដ្ឋាភិបាល ក្រសួងផែនការនិងវិនិយោគ និងក្រសួងយុត្តិធម៌ ដើម្បីពិគ្រោះយោបល់ជាមួយសមាជិកគណៈរដ្ឋមន្រ្តីស្តីពីការទិញវ៉ាក់សាំង Pfizer និងត្រៀមសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Pfizer ចំនួន ៣១ លានដូសភ្លាមៗ។

ដំណើរការចរចាសម្រាប់កិច្ចព្រមព្រៀងនេះត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ដោយក្រសួងសុខាភិបាលក្នុងពេលកន្លងមក ដោយផ្តោតលើលក្ខខណ្ឌទាក់ទងនឹងទំនួលខុសត្រូវការទូទាត់សំណងនិងហានិភ័យនៅពេលអនុវត្តកិច្ចព្រមព្រៀងលើគោលការណ៍ធានានូវការអនុលោមតាមច្បាប់របស់វៀតណាមនិងច្បាប់អន្តរជាតិ។

នាពេលថ្មីៗនេះក្រសួងសុខាភិបាលក៏បានចរចាឥតឈប់ឈរជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង COVID-១៩ ជាច្រើនដូចជាក្រុមហ៊ុន Astra Zeneca, Moderna, Gamelaya ដោយមានគោលដៅមានវ៉ាក់សាំងការពារកូវីដ-១៩ គ្រប់គ្រាន់សម្រាប់បម្រើប្រជាជនក្នុងស្រុក។

ប្រទេសវៀតណាមបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ខ្លួននៅថ្ងៃទី ៨ ខែមីនា ដោយប្រើវ៉ាក់សាំង AstraZeneca របស់ចក្រភពអង់គ្លេស។ ការចាក់វ៉ាក់សាំង COVID-១៩ ច្រើនជាងមួយលានដូសត្រូវបានផ្តល់ឱ្យបុគ្គលិកពេទ្យជួរមុខនិងសមាជិកក្រុមប្រឆាំងនឹងកូវីដ-១៩ សហគមន៍នៅក្នុងប្រទេសគិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី ១៨ ខែឧសភា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង