ប៉ាឡេស្ទីន៖ កង្វះធនធានបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះចំពេលមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបាននិងកំពុងបង្កគ្រោះថ្នាក់ដល់តំបន់ហ្គាហ្សាស្ទ្រីបអស់រយៈពេលជាច្រើនថ្ងៃ។យោងតាមស្ថិតិបណ្តោះអាសន្នបានឱ្យដឹងថា ការវាយប្រហារតាមអាកាសទៅលើលំនៅដ្ឋានមួយនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្ស ៤២ នាក់និងរងរបួសជាង ៥០ នាក់។