
ថៃ៖ របាយការណ៍ស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Chulalongkorn របស់ប្រទេសថៃបានបង្ហាញថា៖ បន្ទាប់ពីចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)លើកទី២រយៈពេល៤សប្តាហ៍រួច មានអង់ទីគ័រប្រឆាំងមេរោគកូវីដ១៩ជិត១០០%។
កាសែត《Bangkok Post》បានផ្សាយថា៖ មន្ត្រីក្រសួងឧត្តមសិក្សា ស្រាវជ្រាវវិទ្យាសាស្រ្តនិងបង្កើតថ្មីរបស់ប្រទេសថៃបានបង្ហើបថា៖ លទ្ធផលស្រាវជ្រាវខាងលើបង្ហាញថា 65.9%នៃអ្នកទទួលវ៉ាក់សាំងបន្ទាប់ពីបានចាក់វ៉ាក់សាំងលើកទីមួយ៣សប្តាហ៍មកគឺចាប់ផ្តើមបង្កើតអង់ទីគ័រប្រឆាំងមេរោគកូវីដ១៩។ ហើយបន្ទាប់ពីចាក់វ៉ាក់សាំងលើកទី២រយៈពេល៤សប្តាហ៍រួច អង់ទីគ័រប្រឆាំងវីរុសកូវីដ១៩កើនដល់99.46%។
ចំពោះលទ្ធផលនៃការស្រាវជ្រាវនេះ មន្ត្រីដដែលរូបនេះបានមានប្រសាសន៍ថា៖ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ពិតជាមានប្រសិទ្ធិភាពខ្លាំងណាស់ចំពោះការបង្កើនអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ១៩៕