
អាមេរិក៖ សហរដ្ឋអាមេរិក អនុម័តគម្រោងលក់អាវុធក្នុងរង្វង់ទឹកប្រាក់ប្រមាណ៧០០ លានដុល្លារឱ្យអ៊ីស្រាអែល។ ចំណែកឯ អ្នកតាក់តែងច្បាប់មានរយៈពេល ២០ ថ្ងៃដើម្បីអនុម័តដំណោះស្រាយប្រឆាំងនឹងការលក់អាវុធ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាហ្សាហ្សេរ៉ា កាលពីថ្ងៃម្សិលមិញនេះ។
យោងតាមសារព័ត៌មានអាហ្សាស្សេរ៉ា បានឱ្យដឹងថា សមាជិកសភាអាមេរិកចោទសួរអំពីការលក់អាវុធដែលមានទឹកប្រាក់ចំនួន ៧៣៥ លានដុល្លារដល់អ៊ីស្រាអែល។
តាមប្រភពដដែល បានឱ្យដឹងថា សមាជិកសភា និងជំនួយការមួយចំនួនបាននិយាយថាការលក់អាវុធនេះអាចបង្កឱ្យមានមូលដ្ឋាននៃការប្រឆាំងនៅក្នុងសភា និងមានការរិះគន់លើការគាំទ្ររបស់លោកប៊ីដិន ចំពោះអ៊ីស្រាអែលចំពេលមានការប្រឈមមុខដាក់គ្នាកាន់តែធ្ងន់ធ្ងររវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
ទាក់ទងនឹងបញ្ហានេះ សមាជិកសភានៃគណៈកម្មាធិការកិច្ចការបរទេសនៃសភាបានបញ្ជាក់ថា៖« ការអនុញ្ញាតឱ្យមានការលក់អាវុធ ដោយគ្មានការដាក់សម្ពាធលើអ៊ីស្រាអែលក្នុង នឹងធ្វើឱ្យមានការសម្លាប់រង្គាលថែមទៀត»។
យ៉ាងណាមិញ នៅក្នុងច្បាប់របស់សហរដ្ឋអាមេរិករដ្ឋបាល ត្រូវជូនដំណឹងដល់សភាអំពីការលក់អាវុធបែបនេះ បន្ទាប់មកអ្នកតាក់តែងច្បាប់មានរយៈពេល ២០ ថ្ងៃដើម្បីអនុម័តដំណោះស្រាយប្រឆាំងនឹងការលក់អាវុធ។
សូមជម្រាបជូនថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន ១៩៨ នាក់នៅតំបន់ហ្គាហ្សារួមទាំងកុមារ ៥៨ នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីការចាប់វាយប្រហារនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។