ភ្នំពេញ៖ លោក ឡែមឌឿន ដាឡឹម ហៅលោក លី យ៉ាំង ជាអ្នកជំនួញដ៏ឆ្នើមម្នាក់ ហើយក៏ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុននាំទំនិញពីបរទេសចូលកម្ពុជាមួយរូប។ លោកបានបញ្ចប់ស្នាដៃសៀវភៅរបស់ខ្លួន មានចំណងជើងថា «ការចាប់ផ្តើមអាជីវកម្មដើមទុន $50» ក្នុងពេលដែលលោកត្រូវបានរដ្ឋាភិបាលរាជធានីភ្នំពេញបិទខ្ទប់ដាក់ជាតំបន់ក្រហម។ សៀវភៅនេះ ក្នុងគោលបំណងជួយប្រាប់ដល់សាធារណជនទូទៅ ជាពិសេសយុវជន សិស្ស-និស្សិត អ្នកធ្វើការផ្សេងទៀត ដែលមានបំណងចង់ធ្វើអាជីវកម្មអនឡាញខ្នាតតូចផ្ទាល់ខ្លួន។
លោក លី យ៉ាំង បានចំណាយពេលដ៏មានតម្លៃរបស់ខ្លួនក្នុងពេលបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ ប្រហែល ២សប្ដាហ៍តែប៉ុណ្ណោះ ដើម្បីបញ្ចប់ស្នាដៃសរសេរសៀវភៅចំណងជើងថា«ការចាប់ផ្តើមអាជីវកម្មដើមទុន $50»។មូលហេតុដែលលោកជំនាញពេលសរសេរខ្លី គឺដោយសារចំណេះដឹង និងបទពិសោធន៍ ដែលលោកធ្លាប់បានអនុវត្តន៍កន្លងមក។
លោក លី យ៉ាំង ថ្លែងថា សៀវភៅនេះ គឺមានគោលដៅចង់ឱ្យយុវជនយល់ច្បាស់លាស់ទាក់ទងអំពីដំណើរការនៃការចាប់ផ្ដើមធ្វើអាជីវកម្មអនឡាញខ្នាតតូច ដែលអាចដឹងពីរបៀបនៃការបញ្ជាទិញទំនិញពីរោងចក្របរទេសផ្ទាល់ ដែលទំនិញមានគុណភាព ហើយចំណាយដើមទុនតិច យ៉ាងមានប្រសិទ្ធភាព និងចង់ឱ្យយុវជនកម្ពុជា កាន់តែមានភាពវ័យឆ្លាតក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃទៀត យល់ច្បាស់ពីទីផ្សារការងារនាពេលសម័យបច្ចេកវិទ្យា ហើយលោកចង់ឃើញថា កូនខ្មែរអាចមានគំនិតជាអ្នកជំនួញដ៏ប៉ិនប្រសប់។
ក្រៅពីនេះ លោក បានកំពុងសរសេរសៀវភៅផ្សេងៗទៀតទាក់ទងវិស័យអាជីវកម្ម និងជំនួញនានា មានដូចជា« ប្រវត្តិ និងមរតកទស្សនៈសហគ្រិនពិភពលោក , របៀបសរសេរផែនការអាជីវកម្ម , ក្បាច់លក់ដាច់» ដែលសុទ្ធតែជាប្រភេទសៀវភៅល្អៗសម្រាប់យុវជន។
សម្រាប់អ្នកទិញសៀវភៅ«ការចាប់ផ្តើមអាជីវកម្មដើមទុន $50» នេះ នឹងមានឱកាសបានចូលជាសមាជិក«ក្លឹបជំនួញជំនាន់ថ្មី»តែម្ដង ដោយមិនចំណាយប្រាក់នោះទេ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ដូចជា៖ ការប្រឹក្សាពីអាជីវកម្មជូនសមាជិក ពេញមួយជីវិត, បំផុសគំនិត និងបង្កើតអាជីវកម្ម, ជួយសមាជិកមានសមត្ថភាពធ្វើជំនួញ, បង្វិកសមាជិកម្ចាស់អាជីវកម្មឱ្យក្លាយជាម្ចាស់អាជីវកម្មដ៏ជោគជ័យ និងជម្រុញការលក់ឱ្យឈានដល់កម្រិតកំពូល។
យុវជនជាសិស្សានុសិស្ស-និស្សិត បុគ្គលិកការងារ អ្នករកស៊ីនានា ហើយមានបំណងចង់រកប្រាក់ចំណូលបន្ថែមក្រៅម៉ោង ហើយមានចំណាប់អារម្មណ៍អំពីវិធីសាស្រ្ត និងបទពិសោធន៍ល្អ តាមរយៈការបង្រៀនដោយផ្ទាល់ពីលោក ឡែមឌឿន ដាឡឹម ហៅលោក លី យ៉ាំង រួមទាំងមានការប្រឹក្សាដោយមិនគិតប្រាក់ឡើយ តាមរយៈប្រព័ន្ធ ZOOM ដោយអាចចូលរួមដោយសេរី ដោយគ្រាន់តែចុះឈ្មោះនៅក្នុងក្រុមតេលេក្រាម:https://t.me/joinchat/qs3Jp8KoI4RkODk1
នាពេលខាងមុខ អ្វីដែលលោក លី យ៉ាំង នឹងចែករំលែកបន្តទៅទៀត លោកមានបំណងចង់បណ្ដុះបណ្ដាលយុវជន ពិសេស សិស្សានុសិស្ស និស្សិត ក៏ដូចជាអាជីវក អ្នករកស៊ី នៅប្រទេសកម្ពុជា ដើម្បីយល់ដឹង យល់ពីបទពិសោធន៍ពី E-commerce និងពីរបៀបទិញផ្ទាល់ពីរោងចក្រ ការធ្វើនិមិត្តសញ្ញា (ប៊្រែន)លើផលិតផល ផលិតផលសុខភាព ផលិតផលគ្រឿងសំអាង និងផលិតផលស្តង់ដាជាច្រើនប្រភេទទៀត។
សូមបញ្ជាក់ថា លោក ឡែមឌឿន ដាឡឹម ហៅលោក លី យ៉ាំង (Li Yang) បច្ចុប្បន្នជាអ្នកជំនួញដ៏ឆ្នើមពោរពេញដោយចំណេះដឹង បទពិសោធន៍ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ និងក៏ជាអគ្គនាយកក្រុមហ៊ុននាំចេញនាំចូលទំនិញពីបរទេសផងដែរ។ លោកមានចំណេះជំនាញ និងបទពិសោធន៍ជាក់ស្តែងដែលលោកបានឆ្លងកាត់ក្នុងការដំណើរការអាជីវកម្ម ទទួលបានជោគជ័យនៅក្នុងមុខជំនួញអចលនទ្រព្យ និងការនាំទំនិញផ្សេងៗពីរោងចក្រនៅឯបរទេសយកមកលក់នៅលើទីផ្សារកម្ពុជា។ លើសពីនេះទៀត លោក លី យ៉ាំង បានបញ្ចប់ការសិក្សាផ្នែកជំនួញអន្តរជាតិពីប្រទេសចិន និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិ ពី Les O’ Brown Initiative OBI។ ក្រៅពីនេះ លោកធ្លាប់បង្រៀនសហគ្រិនភាពជំនួញអន្តរជាតិ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបងផងដែរ៕