Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រុស្ស៊ីនិងតាជីគីស្ថាននឹងរួមគ្នាបង្កើតប្រព័ន្ធការពារដែនអាកាសក្នុងតំបន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Defence.az

រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃទី ១៧ ដោយណែនាំឲ្យក្រសួងការពារជាតិរុស្ស៊ីនិងក្រសួងការបរទេសជួបពិភាក្សាជាមួយTajikistan ដោយនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើតប្រព័ន្ធការពារដែនអាកាស រួមគ្នាក្នុងតំបន់។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដែលគ្មានកំណត់ ហើយភាគីទាំងពីរអាចបញ្ចប់កិច្ចព្រមព្រៀងនេះតាមរយៈការជូនដំណឹងជាលាយលក្ខណ៍អក្សរ។

នៅថ្ងៃទី ២៧ ខែមេសាឆ្នាំនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Shoigu បានថ្លែងនៅក្នុងទីក្រុង Dushanbe រដ្ឋធានីតាជីគីស្ថានថា ប្រទេសរុស្ស៊ីនិងតាជីគីស្ថានបានសម្រេចបង្កើតប្រព័ន្ធការពារដែនអាកាសក្នុងតំបន់រួមគ្នា ដើម្បីបង្កើនសមត្ថភាពការពារព្រំដែន និងឆ្លើយតបទៅនឹងការគំរាមកំហែងដែលអាចកើតមានពីប្រទេសអាហ្វហ្គានីស្ថាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង