
ថៃ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ២.៤៧៣ ក្នុងរយៈពេល ២៤ ម៉ោង ដោយក្នុងនោះចំនួនមនុស្ស ៦៨០ នាក់នៅក្នុងពន្ធនាគារ។ចំនួននេះ បានធ្លាក់ចុះច្រើនបើធៀបកាលពីថ្ងៃទី ១៧ ឧសភា ដែលមានអ្នកឆ្លងជិត១ម៉ឺននាក់។
តែយ៉ាងណាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៥ នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីការផ្ទុះឡើង ខណៈពេលដែលអ្នកជម្ងឺ ២.៧១៨ នាក់ត្រូវបានព្យាបាលនិងចេញពីមន្ទីរពេទ្យ។ករណីកើនឡើងនៅក្នុងប្រទេសបានកើនឡើងដល់ ១១៣ ៥៥៥ នាក់ខណៈចំនួនអ្នកស្លាប់កើនដល់ ៦៤៩ នាក់។