
ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិន បានឥរិយាបថនយោបាយការបរទេសរបស់អាមេរិក គឺ “ទង្វើបង្ខិតបង្ខំ”បណ្តាប្រទេសមួយចំនួនឱ្យដើរតាមខ្លួនតាមតែទំនើងចិត្ត ដែលសកម្មភាពនេះ ប្រទេសចិនចាត់ទុកថា ជាជំនាញពិសេសរបស់អាមេរិក។
ថ្លែងក្នុងនៅ ថ្ងៃទី១៤ ខែឧសភា ក្នុងសន្និសីទសារព័ត៌មាននៃក្រសួងការបរទេសចិន លោកស្រីHua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា “ទង្វើបង្ខិតបង្ខំ”ជាជំនាញនិងលក្ខណៈពិសេសរបស់អាមេរិក អាមេរិកបានផ្តល់ជាគំរូនៃ “ការបង្ខិតបង្ខំនិងគំរាមកំហែងការទូត”ដល់ពិភពលោកតាមរយៈគោលនយោបាយនិងសកម្មភាពរបស់ខ្លួន។
បើតាមអ្នកនាំពាក្យមហាអំណាចចិនរូបនេះ បានបន្តថា និយាយអំពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច អាមេរិកអនុវត្តវិធានការដាក់ទណ្ឌកម្មទៅលើគុយបា កូរ៉េខាងជើង អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាជាប្រចាំ ក៏ដូចជាបង្កសង្គ្រាមពាណិជ្ជកម្មប្រឆាំងនឹងប្រទេសជាច្រើនតាមទំនើងចិត្តព្រមទាំងគាបសង្កត់ក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់របស់ប្រទេសដទៃដោយយកលេសសន្តិសុខជាតិ។
ការថ្លែងរបស់លោកស្រីបែបនេះ ធ្វើឡើងបន្ទាប់ពីមានអ្នកសារព័ត៌មានលើកសំណួរថា រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីជាមួយអ្នកសារព័ត៌មាន លោកAntony Blinkenរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានថ្លែងថា អាមេរិកនឹងមិនទុកឱ្យអូស្ត្រាលីប្រឈមមុខតែម្នាក់ ឯងជាមួយ “ការបង្ខិតបង្ខំខាងសេដ្ឋកិច្ច”របស់ភាគីចិននោះទេ ហើយ“ការបង្ខិតបង្ខំខាងសេដ្ឋកិច្ច”របស់ប្រទេសចិនចំពោះប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនឹងរារាំងដល់ទំនាក់ទំនងរវាងអាមេរិកនិងប្រទេសចិន។ទាក់ទិននឹងរឿងនេះ តើភាគីចិនមានការឆ្លើយតបយ៉ាងម៉េច?